Mark 8

ព្រះ​យេស៊ូ​​ប្រទាន​អាហារ​ដល់​មនុស្ស​បួន​ពាន់​នាក់​

1នៅគ្រានោះមានមនុស្សច្រើនកុះករមកម្ដងទៀតហើយ​ពួកគេ​គ្មានអ្វីបរិភោគសោះ​ព្រះអង្គ​ក៏​ហៅ​ពួក​សិស្ស​និង​មានបន្ទូល​ទៅ​គេថា 2«ខ្ញុំ​អាណិតបណ្ដាជន​ទាំងអស់​នេះណាស់ព្រោះ​ពួកគេ​បាន​នៅជាមួយខ្ញុំបីថ្ងៃហើយប៉ុន្ដែ​ពួកគេ​គ្មានអ្វី​សម្រាប់​បរិភោគទាល់តែសោះ 3ហើយប្រសិនបើ​ខ្ញុំ​ឲ្យគេ​ត្រលប់​ទៅ​ផ្ទះវិញ​ទាំង​ឃ្លាន​នោះ​គេ​នឹង​អស់កម្លាំង​ដួល​នៅតាមផ្លូវព្រោះ​អ្នក​ខ្លះមកពី​ទី​ឆ្ងាយៗ» 4ពួកសិស្សទូល​តប​ទៅ​ព្រះអង្គវិញថា៖ ​«នៅ​ទី​រហោឋានដូច្នេះ​តើ​អ្នកណាអាច​រក​នំប៉័ង​ពីកន្លែងណា​ឲ្យ​ពូកគេបរិភោគបាន 5ព្រះអង្គក៏សួរ​ទៅ​គេថា៖ ​«តើ​អ្នករាល់គ្នា​មាននំប៉័ងប៉ុន្មាន​ដុំ?» ​គេ​ទូលថា៖ ​«មាន​ប្រាំពីរ​ដុំ» 6ព្រះអង្គក៏បង្គាប់បណ្ដាជន​ឲ្យ​អង្គុយ​នៅ​លើដីហើយព្រះអង្គក៏យកនំប៉័ងប្រាំពីរ​ដុំ​នោះ​មកអរព្រះគុណរួចកាច់ឲ្យ​ទៅ​ពួក​សិស្ស​របស់​ព្រះអង្គដើម្បី​ឲ្យ​ពួកគេ​ចែកបណ្ដាជន​ហើយ​ពួកគេ​ក៏​ចែក​ដល់​បណ្ដាជន 7ពួកគេមានត្រីខ្លះ​ព្រះអង្គ​ក៏ឲ្យពរ​និង​ប្រាប់ពួកគេ​ឲ្យ​ចែក​ត្រី​ទាំងនោះទៀត 8ពួកគេបាន​បរិភោគឆ្អែតស្កប់ស្កល់ហើយប្រមូលចំណិត​នំប៉័ង​នៅសល់បានប្រាំពីរកន្ដ្រក 9ពេលនោះមានមនុស្សប្រហែលបួនពាន់នាក់រួច​ព្រះអង្គ​ក៏រំសាយបណ្ដាជន 10ភ្លាមនោះព្រះអង្គ​បាន​ឡើងទូកជាមួយ​ពួក​សិស្សទៅភូមិដាលម៉ានូថា

អ្នក​ខាង​គណៈ​ផារីស៊ី​ទាមទា​រ​ទី​សំគាល់​អស្ចារ្យ​

11អ្នកខាងគណៈផារិស៊ី​ក៏​ចេញមកហើយចាប់ផ្ដើម​សួរ​ដេញដោលព្រះអង្គ​ដើម្បី​ស្វែងរកទីសំគាល់ពីស្ថានសួគ៌ល្បងលព្រះអង្គ 12ព្រះអង្គដកដង្ហើមធំហើយមានបន្ទូលថា៖ ​«ហេតុអ្វី​មនុស្ស​ជំនាន់នេះស្វែងរកទីសំគាល់? ​ខ្ញុំ​ប្រាប់អ្នករាល់គ្នា​ជា​ប្រាកដថា​នឹង​គ្មានទីសំគាល់ណាប្រទាន​ឲ្យ​មនុស្ស​នៅ​ជំនាន់នេះទេ» 13ព្រះអង្គក៏​ចាកចេញ​ពី​គេហើយឡើងទូកវិញ
«ត្រើយម្ខាង» គឺត្រើយខាងកើត។
​ឆ្លង​ទៅត្រើយម្ខាង

មេនំប៉័ងរបស់ពួកខាងគណៈផារឹស៊ីនិងពួកអ្នកខាងគណៈហេរ៉ូឌ

14ប៉ុន្ដែ​ពួក​សិស្ស​ភ្លេចយកនំប៉័ងហើយនៅលើទូក​ពួកគេ​គ្មានអ្វីសោះក្រៅពីនំប៉័ងមួយ​ដុំ 15ហើយព្រះអង្គ​ព្រមាន​ពួកគេ​ថា៖ ​«ចូរ​ប្រយ័ត្ននឹងមេនំប៉័ង​របស់​ពួក
«​គណ:​ហេរ៉ូឌ​»​ គឺ​ជា​គណ:​បក្ស​នយោបាយ​មួយ​របស់​ជនជាតិ​យូដា​ ដែល​គាំទ្រ​ការ​គ្រប់គ្រង​របស់​ពូជពង្ស​របស់​ស្ដេច​ហេរ៉ូឌ​គ្រប់​ជំនាន់​។​
អ្នកខាងគណៈផារិស៊ីនិងមេនំប៉័ង​របស់​ពួក​អ្នកខាងគណៈ​ហេរ៉ូឌ»
16ពួកសិស្ស​សួរ​ដេញដោលគ្នាពី​ការ​ដែល​ពួកគេ​គ្មាននំប៉័ង 17ពេលព្រះអង្គ​ជ្រាបក៏មានបន្ទូល​ទៅ​គេថា៖ ​«ហេតុអ្វី​អ្នករាល់គ្នា​សួរ​ដេញដោល​គ្នា​ពី​ការដែល​អ្នករាល់គ្នា​គ្មាននំប៉័ងដូច្នេះ? ​តើ​អ្នករាល់គ្នា​នៅតែ​មិនទាន់ដឹងមិន​ទាន់​យល់? ​តើ​អ្នករាល់គ្នា​មានចិត្ដរឹងរូស? 18តើអ្នករាល់គ្នា​មានភ្នែកមើលមិនឃើញមានត្រចៀកស្ដាប់មិនក៏​អ្នករាល់គ្នា​ចាំមិនបាន? 19នៅពេលដែល​ខ្ញុំ​កាច់នំប៉័ងប្រាំ​ដុំ​ឲ្យមនុស្សប្រាំពាន់នាក់​តើ​អ្នករាល់គ្នា​ប្រមូល​នំបុ័ង​នៅ​សល់​បានពេញប៉ុន្មានកន្ដ្រក?» ​ពួកគេ​ទូលព្រះអង្គថា៖ ​«ដប់ពីរ​កន្ដ្រក» 20«ចុះ​ពេល​នំបុ័ង​ប្រាំពីរ​ដុំ​សម្រាប់មនុស្សបួនពាន់នាក់​តើ​អ្នករាល់គ្នា​ប្រមូល​នំបុ័ង​នៅ​សល់​បានពេញប៉ុន្មានកន្ដ្រក?» ​ពួកគេ​ទូលព្រះអង្គថា៖ ​«ប្រាំពីរ​កន្ដ្រក» 21នោះព្រះអង្គ​មានបន្ទូលទៅពួកគេថា៖ ​«តើ​អ្នករាល់គ្នា​នៅតែ​មិនទាន់យល់​ទៀត​

ព្រះយេស៊ូប្រោសបុរសខ្វាក់ម្នាក់ឲ្យបានជា

22កាល​ពួកគេ​មកដល់​ក្រុង​បេតសៃដា​បណ្ដាជន​ក៏នាំ​បុរស​ខ្វាក់ម្នាក់​មក​រក​ព្រះអង្គ​រួច​សុំព្រះអង្គ​ឲ្យ​ព្រះអង្គ​ពាល់គាត់ 23ព្រះអង្គបាន​ដឹកដៃ​មនុស្ស​ខ្វាក់នោះនាំចេញពីក្រុងហើយ​ព្រះអង្គ​ក៏ស្ដោះ​ទឹក​មាត់ដាក់ភ្នែក​របស់​គាត់​និង​ដាក់ដៃ​លើ​គាត់​រួច​សួរថា៖ ​«តើ​អ្នក​មើលឃើញអ្វីទេ 24គាត់ក៏សម្លឹងមើលរួចទូលថា៖ ​«ខ្ញុំ​មើលឃើញមនុស្ស​តែ​ខ្ញុំ​ឃើញ​ពួកគេ​ដូចជាដើមឈើ​កំពុង​ដើរ» 25បន្ទាប់មកព្រះអង្គ​ដាក់ដៃលើភ្នែកគាត់ម្ដងទៀត​គាត់​ខំ​សម្លឹង​មើល​ភ្នែក​គាត់​ក៏​បាន​ជាឡើងវិញហើយ​គាត់​មើលឃើញអ្វីៗយ៉ាងច្បាស់ 26ព្រះអង្គឲ្យគាត់​ទៅ​ផ្ទះវិញ​ដោយ​មានបន្ទូលថា៖ ​«ចូរ​អ្នក​កុំចូលទៅក្នុងក្រុងអី
«ចូរកុំប្រាប់...ឲ្យសោះ» ឯកសារដើមខ្លះបន្ថែម «ចូរកុំប្រាប់អ្នកណាម្នាក់នៅភូមិនេះឲ្យសោះ»។
»

ពេត្រុសប្រកាសថាព្រះយេស៊ូជាព្រះមែស៊ី

27បន្ទាប់មក​ព្រះ​យេស៊ូនិងសិស្សព្រះអង្គ​បាន​ចេញទៅភូមិទាំងឡាយ​ដែល​នៅ​ជិត​ក្រុង​សេសារាភីលីពហើយនៅតាមផ្លូវ​ព្រះអង្គ​មានបន្ទូល​សួរ​ពួក​សិស្សព្រះអង្គថា៖ ​«តើ​មនុស្សទាំងឡាយនិយាយថាខ្ញុំជានរណា 28ពួកគេទូលព្រះអង្គថា៖ ​«គេ​និយាយថា​លោក​ជា​លោក​យ៉ូហាន
«,លោក​យ៉ូហាន​»​ គេ​ហៅ​ជា​ទូទៅ​ថា​ «​យ៉ូហាន​បាប់​ទីស្ទ​»​ គាត់​មិន​មែន​ជា​យ៉ូហាន​ដែល​ជា​សាវក​របស់​ព្រះ​យេស៊ូ​ទេ​។​
អ្នកធ្វើពិធីជ្រមុជទឹក​អ្នក​ខ្លះ​ថា​លោក​ជា​លោក​អេលីយ៉ា
«​លោក​អេលីយ៉ា​»​ ជា​អ្នក​នាំ​ព្រះ​បន្ទូល​ជនជាតិ​ហេព្រើរ​ ដែល​ជនជាតិ​យូដា​បាន​សង្ឃឹម​ថា​ លោក​នឹង​ត្រលប់​មក​រៀបចំ​ផ្លូវរ​បស់​ព្រះ​មែស៊ី​។​​
ហើយ​អ្នក​ខ្លះ​ទៀត​ថា​លោក​ជា​ម្នាក់​នៅក្នុង​ចំណោម​អ្នកនាំព្រះបន្ទូល»
29ព្រះអង្គក៏​មានបន្ទូល​សួរ​ទៅ​ពួក​សិស្សថា៖ ​«ចុះអ្នករាល់គ្នាវិញថាខ្ញុំជាអ្នកណា​ដែរ?» ​ពេត្រុសទូលឆ្លើយថា៖ ​«លោកជា​ព្រះ​គ្រិស្ដ» 30ព្រះអង្គក៏ព្រមានមិន​ឲ្យ​ពួកគេ​និយាយ​ប្រាប់​អ្នកណា​អំពីព្រះអង្គទេ

ព្រះយេស៊ូប្រាប់ឲ្យដឹងជាមុនអំពីការសោយទឹវង្គតនិងការរស់ឡើងវិញរបស់ព្រះអង្គ

31រួច​ព្រះអង្គ​ក៏ចាប់ផ្ដើមបង្រៀនពួកគេថា៖ ​«កូនមនុស្ស
«​កូន​មនុស្ស​»​ គឺ​ជា​ឈ្មោះ​ដែល​ប្រើ​សម្រាប់​ព្រះ​យេស៊ូ​តែ​មួយ​អង្គ​គត់​នៅ​ក្នុង​គម្ពីរ​សញ្ញា​ថ្មី​។​
ត្រូវតែ​ទទួល​រងទុក្ខជាច្រើនត្រូវ​ពួក​ចាស់ទុំ​ពួក​សម្ដេចសង្ឃនិង​ពួក​គ្រូវិន័យជំទាស់ហើយសម្លាប់ប៉ុន្ដែបីថ្ងៃក្រោយមក​នឹង​រស់ឡើងវិញ»
32ព្រះអង្គមានបន្ទូល​អំពី​ការនេះត្រង់ៗ​លោក​ពេត្រុសក៏នាំព្រះអង្គទៅ​ដាច់​ដោយឡែក​ពី​គេ​រួច​ក៏​ចាប់ផ្ដើម​ទូល​ជំទាស់ព្រះអង្គ 33តែព្រះអង្គបែរមកមើល​ពួក​សិស្សព្រះអង្គនិងស្ដីបន្ទោស​លោក​ពេត្រុសដោយមានបន្ទូលថា៖ ​«អារក្ស​សាតាំងចូរថយទៅក្រោយយើងដ្បិត​ឯង​មិនគិតតាមគំនិតព្រះជាម្ចាស់ទេតែ​គិត​តាម​គំនិតមនុស្សវិញ»។ 34កាលព្រះអង្គ​ហៅ​ពួក​បណ្ដាជននិង​ពួក​សិស្សព្រះអង្គ​ឲ្យ​ជួបជុំគ្នា​ហើយក៏មានបន្ទូល​ទៅ​គេថា៖ ​«បើអ្នកណាចង់មកតាមខ្ញុំ​អ្នក​នោះ​ត្រូវ​លះបង់ខ្លួនឯងហើយលីឈើឆ្កាងខ្លួនមកតាមខ្ញុំ 35ដ្បិតអ្នកណា​ដែលចង់រក្សាជីវិតខ្លួន​អ្នក​នោះ​នឹង​បាត់ជីវិតទៅតែអ្នកណាដែលបាត់បង់ជីវិតដោយព្រោះខ្ញុំនិងដំណឹងល្អ​អ្នក​នោះ​នឹង​បានជីវិត​វិញ 36ដ្បិតបើមនុស្សម្នាក់ទទួលបានពិភពលោកទាំងមូលប៉ុន្ដែបាត់បង់ជីវិតខ្លួនតើ​មាន​ប្រយោជន៍អ្វី? 37តើមនុស្សយកអ្វី​មក​ប្ដូរនឹងជីវិតខ្លួនបាន? 38ដ្បិតអ្នកណា​ខ្មាស​គេ​ដោយសារខ្ញុំនិងពាក្យខ្ញុំនៅជំនាន់​មនុស្ស​ដែល​ផិតក្បត់និង​ពេញ​ដោយ​បាបនេះ​នោះ​កូនមនុស្ស​នឹង​ខ្មាស​ដោយសារ​អ្នកនោះ​វិញ​នៅ​ពេលដែលលោកមកនៅក្នុងសិរីរុងរឿង​របស់​ព្រះ​វរ​បិតាជាមួយ​នឹង​ពួក​ទេវតាបរិសុទ្ធ»
Copyright information for KhmKCB